(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៨១,០៨១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣០,២៧១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤០,៥៣៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៥,៩១០នាក់
៤៖ អាយុ៥ឆ្នាំ ៤០៩,៦៥៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤២៤,៧១២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៤៤៩,៥៨៨នាក់, ដូសទី៤ចំនួន ២,៨៧៦,១៣៥នាក់ និងដូសទី៥ចំនួន ២៧១,០២៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕