(ភ្នំពេញ)៖ ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២១សប្តាហ៍ក្រោយនេះ មិនមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះឡើយ។ នេះបើយោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនទៅសមាជិករាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទលបាននៅថ្ងៃនេះ។
ទោះជាយ៉ាងនេះក្តី ក្នុងលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន មិនបានបញ្ជាក់ពីមូលហេតុនៃការលើកសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃសុក្រសប្តាហ៍ក្រោយនេះឡើយ។
សូមបញ្ជាក់ថា យោងទៅតាមរបៀបរបបរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរាល់ថ្ងៃសុក្រ នៃសប្តាហ៍នីមួយៗ ដើម្បីពិនិត្យ និងសម្រេចលើកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ទាំងឡាយដែលបានតាក់តែងឡើង។
តែនៅក្នុងសប្តាហ៍ខ្លះ កិច្ចប្រជុំក៏ត្រូវបានលើកពេល អាស្រ័យការជាប់ភារកិច្ចរបស់នាយករដ្ឋមន្ត្រី ក៏ដូចជាការជាប់រវល់របស់សមាជិករាជរដ្ឋាភិបាលដទៃទៀត ក្នុងបេសកកម្មការងារទៅកាន់ទីនានា៕