(ស្វាយរៀង)៖ មានអគ្គិភ័យឆេះរោងចក្រ «វ៉ានជៀហាវ» កាត់ដេរសំលៀកបំពាក់ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាល កម្លាំងប្រជាការពារ កម្លាំងសន្តិសុខតំបន់សេដ្ឋកិច្ច ពិសេស ឈីលូ អន្តរាគមន៍នាំគ្នាជួយបាញ់ពន្លត់អគ្គីភ័យរហូតគ្រប់គ្រងស្ថានការណ៏បានទើបរលត់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣៖៥នាទីទាបភ្លឺឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតឿ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះដល់កន្លែងកើតហេតុធ្វើការពន្លត់ទាន់ពេលវេលាប្រើប្រាស់ទឹកអស់ចំនួន២ឡានទឹកទើបរលត់ទាំងស្រុង។
ប្រភពបន្តថា ចំពោះសំភារៈដែលខូចខាតរួមមានឆេះគ្រឿងបន្លាស់ម៉ាស៊ីនដេរឆេះរថយន្តមួយចំហៀងឆេះកំទេចក្រណាត់មួយចំនួនខណះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តរកមូលហេតុដែលបង្កជាអគ្គីភ័យកើតឡើងបែបនេះ។
សូមបញ្ជាក់ថា ក្នុងករណីអគ្គីភ័យឆេះរោងចក្រវ៉ានជៀហាវនេះក៏ឃើញមានវត្តមានលោកសរ សុដានីអភិបាលរងក្រុងស្វាយរៀង ចុះមកអន្តរាគមន៍បញ្ជារផ្ទាល់ដោយមានកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងបុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ កម្លាំងសន្តិសុខតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្នុងការជួយបាញ់ពន្លត់ទាន់ពេលវេលាហើយអាចគ្រប់គ្រងបានទាំងស្រុងមិនបណ្តាលខូចខាតធ្ងន់ធ្ងរ និងមិនបណ្តាលឲ្យមានអ្នករងរបួសដល់មនុស្សនោះឡើយ៕