(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប សម្រេចទុកពេល១៥ថ្ងៃទៀតប៉ុណ្ណោះជូនពលរដ្ឋមានសំណង់លើគម្រោងសាងសង់ផ្លូវ៨ខ្សែក្នុងក្រុង សម្រាប់រុះរើសំណង់ចេញ។ បន្ទាប់ពីនេះទៅរដ្ឋបាលក្រុងនឹងចុះរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្ដើមដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជំនួស០៨ខ្សែ នាពេលដ៏ខ្លីខាងមុខនេះ ដែលរួមមាន ផ្លូវក្រោយវត្តពោធិ៍លង្កា (មុខសណ្ឋាគារហង្សទ្រព្យ) ផ្លូវសត្តឃាត(សង្កាត់ជ្រាវ) ផ្លូវរោងម៉ាស៊ីនទឹកកក(សង្កាត់ជ្រាវ) ផ្លូវគោកក្រសាំង (សង្កាត់ស្វាយដង្គំ) ផ្លូវជាតិលេខ៦ (ចៅសាំងហុក) ផ្លូវជាតិលេខ៦ (តូតាល់ផ្សារលើ) ផ្លូវកៀនភោជនីដ្ឋានម៉ុងឌីយ៉ាល់ទៅខាងជើង និងផ្លូវខាងកើតវត្តត្រាំនាគ៕