(ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី» ដោយមានការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
កម្មវិធីនេះ គឺជាសកម្មភាពមួយក្នុងចំណោមកម្រងសកម្មភាពមួយចំនួនដែលបានគ្រោងទុក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាប្រទេសមេគង្គ ក៏ដូចជាពង្រឹងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ របស់កម្ពុជា។
កម្មវិធីបើកសិក្ខាសាលា បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស នៅសណ្ឋាគារ Hyatt Regency Phnom Penh ៕