(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) មួយដើមដែលរថយន្តបើកបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (២) សង្កាត់គោរកា សង្កាត់សំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (៣) សង្កាត់ទួលសង្កែ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៣:៣០នាទីរសៀល។ អគ្គសនីកម្ពុជា សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕