(បាត់ដំបង)៖ សិក្ខាកាមចំនួន១,២៥០នាក់ មកពី៦រាជធានី-ខេត្ត ដែលជាដៃគូធ្វើអាជីវកម្មមួយពាក់ព័ន្ធផ្នែកសុខភាព បានមកចូលរួមសិក្ខាសាលា នារសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ នៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក លោក ហាន សីហា អគ្គនាយករង NSZ World Co.Ltd, លោក ឌួង រ៉ែម ប្រធានប្រព័ន្ធបណ្តុះបណ្តាលក្រុមហ៊ុន NSZ World Co.Ltd, លោកវេជ្ជបណ្ឌិត ឃុត ខេមរិន ទីប្រឹក្សា (បច្ចេកទេស) ប្រចាំក្រុមហ៊ុន, លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើនរូបទៀត និងប្រជាពលរដ្ឋដៃគូសហការមកពីបណ្តារាជ ធានីខេត្តចំនួន៦ គឺបាត់ដំបង,បន្ទាយមានជ័យ,ពោធិសាត់,កំពង់ឆ្នាំង,ប៉ៃលិន និងរាជធានីភ្នំពេញ។
លោក ទេព តុលា អនុប្រធានទី១ នៃប្រព័ន្ធអប់រំផ្នែកធនធានមនុស្ស បានលើកឡើងថា ក្រុមហ៊ុន NSZ World ជាក្រុមហ៊ុនឯកជន និងជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដោយបានឆ្លើយតបតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់ផ្នែកសុខភាព សុខាមាលភាពសាធារណ:របស់ប្រជាពលរដ្ឋទូទៅឲ្យប្រ
សើរឡើងដើម្បីជួយសម្រាលកិច្ចការសង្គមនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជននានា។
លោក ហាន សីហា អគ្គនាយករងក្រុមហ៊ុន NSZ World បានបញ្ជាក់ថា NSZ World បានរៀបចំសំណេះសំណាលនេះឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបើកទូលាយឲ្យបានស្គាល់គ្នារវាង ក្រុមហ៊ុន ដៃគូសហការនៅតាមបណ្តាខេត្តផ្សេងៗគ្នា បានស្គាល់កាន់តែច្បាស់ដើម្បីរួមសហការលើកកម្ពស់សុខភាពសាធារ: អស់ក្តីបារម្មណ៍ពីបញ្ហាសុខភាពរបស់បងប្អូនទៀតហើយ។
ដោយផ្អែកទៅលើកត្តាចំបងសំខាន់ចំនួន៣ធំ គឺ ទី១៖ ផ្តល់ឱកាសការងាជូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ កម្មករ ពេញម៉ោង និងក្រៅម៉ោងឲ្យមានប្រាក់ចំណូលល្អប្រសើរកសាងជីវភាពរស់នៅ, ទី២៖ បានចូលរួមក្នុងការថែទាំសុខភាពគ្រួសារ និងសហគមន៍ និងទី៣៖ បានផ្តល់ជាចំណេះដឹង ជំនាញច្បាស់លាស់ ក្នុងការធ្វើអាជីវកម្មទទួលបានលទ្ធផល និងជោគជ័យល្អប្រសើ។
លោកបន្តថា បេសកកម្មរបស់ NSZ World នេះក៏បានផ្តល់ឱកាសការងារមួយយ៉ាងធំដែលមានលំនឹងផងដែរតាមរយៈការធ្វើអាជីវកម្មផ្ទាល់ខ្លួនដោយផ្ទាល់ និងតាមរយ:ប្រព័ន្ធអេឡិចត្រូនិកសម័យទំនើបដោយក្រុមហ៊ុនមានផលិតផល ឬទំនិញមានគុណភាពខ្ពស់ផ្តល់លទ្ធភាពឲ្យពលរដ្ឋជាដៃគូ មានមុខរបរបង្កើនប្រាក់ចំណូលទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ លើសពីនេះក៏បានចូលរួមជួយកាត់បន្ថយការចំណាយ លើការព្យាបាលសុខភាពទូទៅបន្ថែមទៀតដែរ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍៕