(កំពត)៖ លោស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមា និងពុទ្ធាភិសេកសម្ពោធឆ្លងព្រះវិហារ វត្តបាក់នឹម ដែលស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្ដកំពត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាគឺតែងតែគោរពសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេស ឲ្យមានសុខសន្តិភាព ពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ជាពិសេសមានសុខុដុមនីយកម្ម ផ្នែកសាសនាទើបមាន លេចចេញជាព្រះវិហារ ដ៏ស្រស់ ស្អាតក្រោមគំនិតផ្តួចផ្តើម របស់លោក នឹម ច័ន្ទតារា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងលោកស្រី ហ៊ុន ស៊ីណាត»។
ក្នុងឱកាសនោះដែរ លោកស្រី ឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួង ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរ ដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និង ជូនពរថ្នាក់ដឹកនាំរាជរដ្ឋភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យ ជួប សេចក្តី សុខចម្រើន អាយុយឺនយូរ ប្រកបកិច្ចការអ្វីសូមឲ្យបានដូច ក្តីប្រាថ្នានិងជួបពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕