(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌»។
ពិធីនេះ ធ្វើឡើងនៅសាលសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនទៀតផងដែរ។
ក្នុងពិធីនេះ ក៏មានការដុតបំផ្លាញគ្រឿងញៀនជាង៦តោន ដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន នាពេលកន្លងទៅផងដែរ៕