ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា១០លានរៀលភ្លាមដល់កីឡាករ ឡុង ជិន សង់ផ្ទះក្រោយខ្យល់ខ្លាំងបាក់រលំខ្ទិចអស់
25-06-2022 19:53
(ភ្នំពេញ)៖ ផ្ទះកីឡាករ ឡុង ជិន បានបាក់រលំខ្ទិចអស់ដោយគ្រោះធម្មជាតិ គឺខ្យល់ខ្លាំងពេក កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអន្លង់ខ្លែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ភ្លាមៗមិនបង្អង់យូរលោកឧកញ៉ា ឡេង ប្រុស និងលោកស្រី បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១០លានរៀល ដើម្បីសង់ផ្ទះឡើងវិញជូនគ្រួសារកីឡាករ ឡុង ជិន។
កីឡាករ ឡុង ជិន បានសម្តែងការថ្លែងអំណរអរគុណជូនចំពោះលោកឧកញ៉ា ឡេង ប្រុស និងលោកស្រី វ៉ន សុមេតា ដែលបានឧបត្ថម្ភថវិកា១០លានរៀល ក្នុងការជួយសាងសង់ផ្ទះឲ្យលោកបានស្នាក់នៅបន្តទៀត។
អ្នកលេង គុន ខ្មែរ ឡុង ជិន គឺជាកីឡាករប្រដាល់ម្នាក់ដែលឈរលើសង្វាន់ជាង១០ឆ្នាំ ហើយកំពុងទទួលបានប្រជាប្រិយភាព ពីអ្នកនិយមគុនខ្មែរ ខណៈដែលលោកក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រាក់នៅស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ៕