(បាត់ដំបង)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារ គណបក្សប្រជាជនចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយឃុំ អន្លង់វិល និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារបានយកអំណោយ ដែលជាមូលនិធិរបស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តបាត់ដំបង ដល់តាមផ្ទះប្រជា ពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និង គ្រួសារដែលមានសមាជិកស្លាប់ ស្ថិតនៅក្នុងឃុំ អន្លង់វិល ចំនួន៦៧គ្រួសារ និងសម្ភារៈមួយចំនួនផេ្សងទៀត អស់ថវិកាសរុបចំនួន ១៧,៤០០,០០០រៀល។
នាក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពល រដ្ឋរស់នៅក្នុងឃុំអន្លង់វិល និងបានផ្តាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេ និងលោកជំទាវ ហើយជានិច្ចជាកាល សម្តេចក្រឡាហោម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕