(សៀមរាប)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ នៅមុខប្រាសាទអង្គរវត្ត មានរៀបចំពិធីបុណ្យរាប់បាត ព្រះសង្ឃ សាមណេ សីលវតីប្រមាណជា ១០០០អង្គ/នាក់ ក្នុងថ្ងៃបុណ្យពិសាខបូជា ដែលត្រូវនឹងព្រឹកថ្ងៃ ១រោច ខែពិសាខ ឆ្នាំវក អដ្ឋស័កព.ស២៥៦០។
ពិធីនេះមានការចូលរួមពីព្រះសង្ឃ តាជី យាយជី ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី សិស្សានុសិស្ស និង ពុទ្ធបរិស័ទ្ធ ភ្ញៀវជាតិ-អន្តរជាតិ រាប់ពាន់អង្គ/នាក់ ។
សូមជម្រាបថា ពិធីនេះធ្វើឡើងក្នុងពេលព្រឹត្តិការណ៍អង្គរ បំបួសកុលបុត្រ កុលធិតាខ្មែរ នៅក្នុងវត្តបរិវេណប្រាសាទអង្គវត្ត ចាប់ពីថ្ងៃទី១៦-២១ ខែឧសភា ឆ្នាំ២០១៦នេះ ដែលមានសាមណេ និងសីលវតី១០៦០អង្គ/នាក់ ៕