(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៧៧,២៨៩នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៩,៣៣១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤០,២៧១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៥,៤៤៧នាក់
៤៖ អាយុ៥ឆ្នាំ ៤០៩,១៦២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤២៣,២៨៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៤២៨,៣១៦នាក់, ដូសទី៤ចំនួន ២,៨៤៦,២០៩នាក់ និងដូសទី៥ចំនួន ២៥៦,៣៣៩នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕