(ភ្នំពេញ)៖ សមាជិក-សមាជិកា យុវជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ប្រមាណជិត ៣០០នាក់ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំ «ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា» (ថ្ងៃទី២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២)។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ចាន់ រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉េលហ្សេឡង់ និងលោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងមានការចូលរួមពីលោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល និងជាប្រធានក្រុមការងារតំបន់៥ ប្រចាំទីក្រុងហាមីលតុន-អូក្លិន-ហុកស្បេ នៃប្រទេសនូវ៉ែលហ្សេឡង់ ផងដែរ៕