(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានជូនដំណឹងឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រារព្ធពិធីអបអរសាទរខួប២៤ឆ្នាំ និងរៀបចំបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ លើកទី៩ (២០២២-២០២៥)៕