(ម៉ានីល)៖ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួន ចំនួន០៧គ្រឿងមកកាន់ប្រទេស ហ្វីលីពីន ដើម្បីបំពេញទស្សនកិច្ច និងក៏ដូចជាការអបអរចំពោះការឡើងកាន់តំណែងរបស់ ប្រធានាធិបតីថ្មីដែលទើបជាប់ឆ្នោត របស់សម្ព័ន្ធមិត្តខ្លួនមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសោរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦។
នាវាចម្បាំងទាំង ០៧គ្រឿងខាងលើនេះ សុទ្ធសឹងតែជានាវាប្រយុទ្ធ ដែលមានបំពាក់កាំភ្លើងធំ និង ប្រព័ន្ធបាញ់គ្រាប់មីស៊ីលដូចជា នាវា USS Stockdale និង USS Mobile Bay ជាដើម។ សម្រាប់ នាវាផ្សេងទៀតដូចជា USS John C. Stennis Strike Group ដែលមាននាវិក ៨,៥០០នាក់ នៅលើនោះ គឺជានាវាដំបូងហើយដែលបានមកដល់ហ្វីលីពីន។
នៅក្នុងដំណើរមកហ្វីលីពីនពេលនេះ សហរដ្ឋអាមេរិកបានបង្ហើបថា ខ្លួនបានប្រើប្រាស់កម្លាំង ជើងទឹកប្រមាណ ៦០ភាគរយទៅហើយ ដើម្បីបំពេញប្រតិបត្តិការនៅតំបន់សមុទ្រចិនខាងត្បូង៕