(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ស្រី សួង ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្តីទី និង លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ។
កិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ខាងលើនេះ ក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល អធិការ មេបញ្ជាការ គណៈនាយក ការិយាល័យទាំង១១ខណ្ឌ អង្គភាពលទ្ធកម្ម ចៅសង្កាត់ទាំង៥។
កិច្ចប្រជុំនេះ មានរបៀបវារៈរួមមាន៖
១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២
២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ
៣៖ ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែមិថុនា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ
៤៖ បញ្ហាផ្សេងៗ៕