(ភ្នំពេញ)៖ គណៈគ្រប់គ្រងសាលាអន្តរជាតិវើលដ៍កម្ពុជា មានក្តីរំភើបរីករាយ និងចូលរួមអបអរសាទរដល់កុមារា សេង អេរិច ដែលបានទទួលមេដាយមាស ជ័យលាភីលេខ១ទូទាំងប្រទេស ក្នុងការប្រឡងសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២២ លើប្រធានបទ “សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ Write a Letter to an Influential Person about Why and How to Take Action on Climate Change” ។
សិស្សសាលាអន្តរជាតិ វើលដ៍កម្ពុជា កុមារា សេង អេរិច នឹងចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិមួយទៀត ដែលរៀបចំដោយសហភាពប្រៃសណីយ៏សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្តាប្រទេសចំនួន ១៩២ នៅលើពិភពលោក។ ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុងអំឡុងទិវាប្រៃសណីយ៏ពិភពលោក(World Post Day) នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
នៅក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២២ នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ បានអបអរសាទរ និងកោតសរសើរចំពោះសិស្សជ័យលាភី ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្តដោយទទួលបានមេដាយចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ និងថវិកាចំនួន២លានរៀលផងដែរ ៕