(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា យុទ្ធនាការពាក់អាវខ្មៅ គឺជាផ្នែកមួយនៃបដិវត្តន៍ពណ៌។
លោក ប៉ា សុជាតិវង្ស បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធស្នាក់ការ គណបក្សប្រជាជនកម្ពុជាព្រែកថ្មី នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានមនុស្សមួយក្រុម ខ្លះមកពីសហគមន៍ដីធ្លី បាននាំគ្នាបើកយុទ្ធនាការស្លៀកពាក់ខ្មៅ ដើម្បីទាមទារចង់ឲ្យមានការដោះលែង មន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប តែបំណងរបស់ពួកគេមិនបានសម្រេចនោះឡើយ ដោយសារតែមានការទប់ស្កាត់ពីអាជ្ញាធរ និងសមត្ថកិច្ច៕