(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៤៧ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ លោក ហ្សេលេនស្គី៖ ទង្វើរបស់រុស្សីនៅអ៊ុយក្រែន គឺដូចពេលដែលកងទ័ពហ៊ីត្លែរ ឈ្លានពានសហភាពសូវៀត

៣៖ សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ពីការផ្លាស់ប្តូរថ្ងៃកំណើត

៤៖ មេដឹកនាំ G7 និងអង្គការ NATO នឹងបង្កើនការដាក់សម្ពាធលើរុស្ស៉ី តាមសម្លឹងមើលចិន

៥៖ សម្តេចតេជោ ហ៊ុន សែន ជូនដំណឹងដល់ សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ និងសម្តេច ស ខេង អំពីការសម្រេចរបស់តុលាការកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំកំណើតពិត ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២

៦៖ កូរ៉េខាងត្បូង និងជប៉ុន ប្រកាសផ្តល់ជំនួយមនុស្សធម៌ ដល់អាហ្វហ្កានីស្ថាន ដែលរងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ

៧៖ សម្តេចតេជោ ហ៊ុន សែន ជូនដំណឹងដល់ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, លោក ប្រាជ្ញ ចន្ទ និង លោក អ៉ឹម ឈុនលឹម អំពីការផ្លាស់ប្តូរទៅថ្ងៃកំណើតពិត «៥ សីហា ១៩៥២»

៨៖ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងមានដំណោះស្រាយវិជ្ជមាន ជុំវិញបញ្ហាស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ និងស៊ុយអែត

៩៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិខ្មែរ អំពីការទើបកែតម្រូវថ្ងៃខែឆ្នាំកំណើត មកថ្ងៃពិតប្រាដក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២

១០៖ អេស្ដូនី អាចនឹងរលាយបាត់ចេញពីផែនទីពិភពលោក នៅក្រោមផែនការ NATO សព្វថ្ងៃ, នេះបើតាមនាយករដ្ឋមន្ត្រីអេស្ដូនី

១១៖ ឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិ ចាត់ទុកកម្ពុជាប្រៀបដូចជាផ្ទះរបស់ខ្លួន ដែលមិនចង់ឃ្លាត

១២៖ សហរដ្ឋអាមេរិក រំឮករុស្ស៊ីថា ការវាយប្រហារលើលីទុយអានី គឺជាការប្រកាសសង្រ្គាមជាមួយ NATO

១៣៖ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ «BRICS Plus» ដែលរៀបចំនៅក្រុងប៉េកាំង តាមប្រព័ន្ធអនទ្បាញ

១៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៩៣,៨៣៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៩០នាក់ស្លាប់ ក្នុង១ថ្ងៃ

១៥៖ សហរដ្ឋអាមេរិក គ្រោងតែងតាំងអ្នកជំនាញកិច្ចការអាស៊ីជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ជំនួសលោក ផាទ្រីក មូហ្វី

១៦៖ ថៃ៖ មនុស្ស ២,២៩៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១៧៖ គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី២៦ ខែមិថុនា តាមទូរទស្សន៍ជាតិកម្ពុជា នឹងបណ្ដាញផ្លូវការមួយចំនួន

១៨៖ វិភាគអន្តរជាតិ៖ តើឥណ្ឌា អាចជួយអាស៊ាន ឱ្យគេចផុតពីការប្រជែងរបស់ពួកកំពូលមហាអំណាច ឬ?

១៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៧៣,៨៧៨នាក់, ដូសទី៣ចំនួន ៩,៤០៧,៧៣៨នាក់, ដូសទី៤ចំនួន ២,៨១៤,៤១១នាក់ និងដូសទី៥ចំនួន ២៣៩,៤៥៣នាក់ (គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២)

- ព័ត៌មាន Fresh News Plus

១៖ Tesla ត្រូវបានអតីតបុគ្គលិកប្តឹងជុំវិញបញ្ហាបញ្ឈប់ដោយមិនបានជូនដំណឹងជាមុន

២៖ ចូលវ័យ១៨ឆ្នាំភ្លាម កូនរបស់ Elon Musk ដាក់ពាក្យស្នើសុំតុលាការប្ដូរឈ្មោះចេញភ្លែត ដើម្បីផ្តាច់ទំនាក់ទំនងពីឪពុក

៣៖ ប្រធាន PSG អះអាងថា បានជជែកជាមួយក្លិប Nice ដើម្បីនាំយកលោក Galtier មកធ្វើជាគ្រូបង្វឹក

៤៖ អេស្ប៉ាញ ដកខ្លួនចេញពីការចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ Winter Games ឆ្នាំ២០៣០ ដោយសារតែជម្លោះនយោបាយ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)