(កោះកុង)៖ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បច្ចប្បន្នភាព កំពុងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងប្រជាពលរដ្ឋក្នុងផ្នែកវិស័យសុខាភិបាល ក្នុងការព្យាបាលអ្នកជំងឺ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីសោភ័ណ្ឌភាព ក្នុងបរិវេណមន្ទីរពេទ្យ។
លោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សីឌី ប្រធានផ្នែកជំងឺកុមារ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះថា បើតាមស្ថានការនៃការព្យាបាលលើកកុមារភាពរាល់ថ្ងៃ ចំពោះកុមារភាពរយៈប៉ុន្មានឆមាសនេះ ឃើញថាមានកុមារចូលមកសម្រាក់ព្យាលបាលដោយមានកំណើនខ្ពស់ប្រហែលជាង ៦% ខុសពីបណ្តាឆ្នាំមុនៗ ហើយជំងឺភាគច្រើនកើតលើកកុមារ គឺជំងឺរលាក់ផ្លូវដង្ហើម និងគ្រុនឈាម។
លោកស្រីវេជ្ជបណ្ឌិត ឆែ ហ្សីឌី បានថ្លែងបន្តថា កុមារដែលមានជំងឺរលាកផ្លូវដង្ហើម គឺបណ្តាលមកពីការបំប្រែប្រួលរអាកាសធាតុមិនល្អ មកលើផែនដីមានក្តៅ មានភ្លៀង សុខភាពកុមារមានកង្វះជាតិទឹក សុខភាពមិនល្អ។ ជំងឺគ្រុនឈាម គឺបណ្តាលពីម៉ូសខ្លាញី ដែលវាបានខាំមកលើកុមារបណ្តាលឲ្យកើតជំងឺគ្រុនឈាម។ ជំងឺគ្រុនឈាមបណ្តាលមកពីជុំវិញលំនៅដ្ឋាន មានបរិស្ថានមិនល្អ មិនស្អាត មានដក់ទឹកថ្លុកជាជម្រកសម្រាប់ម៉ូសបន្តពូជ។
លោកស្រីសំណូមពរថា «ដើម្បីជៀសពីជំងឺគ្រុនឈាម បងប្អូនត្រូវមានវិធានការសំអាតបរិស្ថានជុំវិញភូមិករផ្ទះសំបែងឲ្យបានស្អាតមានសោភ័ណ្ឌភាព ហើយត្រូវពាក់ខោអាវដៃវែងឲ្យកុមារ ត្រូវគេងក្នុងមុងជ្រលក់ថ្នាំ នេះដើម្បីសុវត្ថិភាពសុខភាពរបស់យើង»។
ចំពោះជំងឺរលាក់បំពង់ករលើកុមារ គឺបណ្តាលមកពីការបំប្រែប្រួលអាកាសធាតុមិនល្អ មានក្តៅត្រជាក់ ហើយបណ្តាលមកពីឪពុកម្តាយមានការធ្វេសប្រហែសលើកុមារ នៅពេលកុមារចាប់ផ្តើមក្តៅខ្លួនបន្តិចបន្តួច គាត់មិនបានគិតដល់ចំណុចនេះ។ គាត់គិតថាមិនអី ចំពោះកូនចៅគាត់។ ដល់កូនចៅគាត់មានបញ្ហាធ្ងន់ធ្ងរ ទើបគាត់បញ្ជូនគាត់មកមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល។ ក្នុងរយៈពេលយូរបន្តិច ទើបព្យាបាលជាសះស្បើយ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ចំពោះអ្នកជំងឺឲ្យតែមកមន្ទីរពេទ្យលោកគ្រូមានការយកចិត្តទុក្ខខ្លាំង ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ពីព្រោះការព្យាបាលអ្នកជំងឺសង្រ្គោះអាយុជីវិតអ្នកជំងឺ គឺជាកាតព្វកិច្ចរបស់ក្រុមលោកគ្រូពេទ្យអ្នកគ្រូពេទ្យ។ ដូច្នេះក្រុមលោកគ្រូពេទ្យត្រូវប្រកាន់ខ្ចាប់នូវរាល់កាតព្វកិច្ចគ្រូពេទ្យ មានក្រមសីលធម៌ មានសុជីវធម៌ មានវិជ្ជាជីវៈក្នុងការបំពេញកាតព្វកិច្ចបម្រើប្រជាជន និងប្រទេសជាតិ ដោយមិនគិតពីភាពនឿយហត់ថ្ងៃ ឬយប់ឡើយ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា «ចំពោះអ្នកជំងឺដែលបញ្ជូនមកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត គឺពួកគាត់គ្រប់ទីកន្លែងខ្វះពីតាមកោះជិតឆ្ងាយ បណ្តាស្រុកនិងក្នុងទីរួមខេត្ត។ ចំពោះសេវា គឺមន្ទីរពេទ្យមិនដែលកំណត់គិតពីតម្លៃសេវានោះទេ ពីព្រោះប្រជាពលរដ្ឋយើងភាគច្រើនចូលមកព្យាបាលក្នុងមន្ទីររដ្ឋភាគច្រើនក្នុងជីវភាពខ្វះខាត។ ដើម្បីបំបាត់ភាពលំបាក និងដោះស្រាយក្នុងជីវភាពក្រុមគ្រូពេទ្យយើងបានជូនអាហារគាត់ចំនួន ២ពេល ថ្ងៃត្រង់និងពេលល្ងាច»។
បើតាមការបញ្ជាក់ពីឪពុកម្តាយរបស់កុមារ ដែលចូលមកសម្រាក់ព្យាបាលបានថ្លែងប្រាប់អ្នកយកព័ត៌មានថា ក្នុងនាមពួកគាត់ជាឪពុកម្តាយគាត់មានការសប្បាយចិត្តខ្លាំងណាស់ ដែលកូនសំលាញ់គាត់បានក្រុមលោកគ្រូពេទ្យបានព្យាបាលធូរស្បើយ និងសង្ឃឹមថា នឹងជាសះស្បើយក្នុងរយៈ២ ឬ៣ថ្ងៃទៀត។ គាត់នឹងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ។
លោកវេជ្ជបណ្ឌិត ហៃឡៃ សុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បាននិយាយថា ចំពោះការព្យាបាលជំងឺលើកុមារ ដែលចូលមកសម្រាកក្នុងមន្ទីរពេទ្យបង្អែកខេត្តឃើញថា មិនក្មេងណាម្នាក់ស្លាប់ឡើយ។ នេះសបញ្ជាក់ឲ្យឃើញថាក្រុមគ្រូពេទ្យ មិនមានការធ្វេងប្រហែសឡើយ ហើយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្នុងការបំពេញកាតព្វកិច្ចជាគ្រូពេទ្យ ដើម្បីសង្គម ដើម្បីប្រជាពលរដ្ឋ ដើម្បីប្រទេសជាតិ និងឲ្យទៅតាមគោលនយោបាយម្លប់សន្តិភាព ដែលមានសម្តេចតេជោ ជាអ្នកដឹកនាំ។
លោកវេជ្ជបណ្ឌិត អំពាវនាវដល់ប្រជាពលគ្រប់មជ្ឈដ្ឋាន បើមានបញ្ហាប្រែប្រួលក្នុងសុខភាព សូមប្រញាប់មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅភូមិឃុំ ដើម្បីពិភាក្សាពិគ្រោះយោបល់ និងផ្តល់ពត៌មានប្រឹក្សាយោបល់ពីក្រុមលោកគ្រូពេទ្យមកវិញ៕