(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដឹកនាំប្រទេសជាតិក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ី បានធ្វើជាតំណាងឱ្យប្រទេសនៅអាស៊ាន ដើម្បីថ្លែងទៅកាន់តំណាងធុរៈកិច្ចអាស៊ាន-រស្ស៊ី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «នេះជាទិដ្ឋភាពនៃកិច្ចប្រជុំអាស៊ាន-រុស្ស៊ី ដែលមានការប្រជុំថ្នាក់ដឹកនាំកំពូលផង និងរវាងថ្នាក់ដឹកនាំកំពូលអាស៊ាន-រុស្ស៊ី ជាមួយធុរៈកិច្ចអាស៊ាន និងរុស្ស៊ីផង។ នៅគ្រប់ទីកន្លែងនៃការប្រជុំ យើងតែងផ្ដល់សារៈសំខាន់ដល់វិស័យឯកជនចូលរួមជាមួយយើង ដែលជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ»៕