(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៤៦ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ បេសកជនចិនប្រចាំ UN៖ ការបែកបាក់គ្នា មិនអាចជួយអ្វីដល់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន ឡើយ

៣៖ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត សម្ដេចតេជោ ហ៊ុន សែន ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ជាផ្លូវការ

៤៖ សេតវិមាន៖ គួរឱ្យរន្ធត់ណាស់ ដែលមន្ត្រីរុស្ស៉ីលើកឡើងថា យុទ្ធជនអាមេរិកត្រូវបានចាប់ខ្លួននៅអ៊ុយក្រែន គួរតែប្រឈមមុខនឹងទោសប្រហារជីវិត

៥៖ លោក កឹម សុខា ចំអកលោក ប៉ុល ហំម និង យ៉ែម បុញ្ញប្ញទ្ធិ ថា «ធ្វើមុខស្វា ធ្វើឯងគ្រាន់បើ» ក្រោយពីគ្មានទទួលបានអាសនៈអ្វីទាល់តែសោះ ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

៦៖ ប្រធានាធិបតីឥណ្ឌូណេស៉ី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអ៊ុយក្រែននិងរុស្ស៉ី នៅសប្ដាហ៍ក្រោយ

៧៖ លោក កឹម សុខា ប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តសៀមរាបថា «លោកចប់គ្នាជាមួយ សម រង្សុី ហើយ»

៨៖ កូរ៉េខាងត្បូងទទួលជោគជ័យ ក្នុងការធ្វើតេស្តលើកទី២ នៃគ្រាប់រ៉ុក្កែតអវកាស ដែលអភិវឌ្ឍនៅក្នុងស្រុកផ្ទាល់

៩៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីការពារជាតិជប៉ុន លើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិកម្ពុជា-ជប៉ុន

១០៖ មេដឹកនាំកូរ៉េខាងជើង កោះប្រជុំយោធា ចំពោះមុខភាពតានតឹងក្នុងតំបន់

១១៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យមីយ៉ាន់ម៉ា ពន្លឿនការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ដើម្បីកុំឱ្យប៉ះពាល់ដល់ឯកភាព និងភាពស្អិតល្មួតរបស់អាស៊ាន

១២៖ ថៃ៖ មនុស្ស ២,៣៨៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៣៖ កម្ពុជាប្រាប់សមាជិកអាស៊ានថា ខ្លួនចង់ឃើញដែនសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព

១៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៨៤,១២០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩២នាក់ស្លាប់ ក្នុង១ថ្ងៃ

១៥៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ ការប្រកួតប្រជែងរវាងមហាអំណាច បង្កហានិភ័យដល់សន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងសកលលោក

១៦៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៧២,១៣៤នាក់, ដូសទី៣ចំនួន ៩,៣៩៥,៥១៤នាក់, ដូសទី៤ចំនួន ២,៧៧៩,៩៨៤នាក់

១៧៖ វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក លែងមាន «ឧត្ដមភាពយោធា» នៅអាស៊ី មែនឬ?

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Intel ទាមទារប្រាក់សំណងជាង ៦០០លានដុល្លារពីសហភាពអឺរ៉ុប ក្រោយពីឈ្នះក្តីប្រឆាំងការទុកចិត្ត

២៖ Elon Musk កំពុងចោទសួរពេញបណ្តាញសង្គម Twitter ថាតើ «TikTok កំពុងបំផ្លាញអរិយធម៌របស់មនុស្សដែរឬទេ?»

៣៖ Inter យល់ព្រមក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Lukaku ពី Chelsea ជាលក្ខណៈខ្ចីជើង

៤៖ Liverpool យល់ព្រមលក់ Minamino ឲ្យទៅក្លិបបារាំង Monaco ក្នុងតម្លៃ ១៥.៥លានផោន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)