(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីការពារជាតិអាស៊ាន បានបន្តកិច្ចប្រជុំបូកជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន នៅឯទីស្តីការក្រសួងការពារជាតិ ដោយមានប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំ។
កិច្ចប្រជុំនេះដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយមានវត្តមានរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក្នុងនោះក៏មាននាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិសហភាពមីយ៉ាន់ម៉ា និងលោក គីស៊ី ហ្ស៉ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន៕