(កំពង់ស្ពឺ)៖ គណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពចំនួន១២០នាក់ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត លោក យឹម សុខុម អនុប្រធានបក្សខេត្ត និងលោក ប៉ាន់ ខែមប៊ុនថន ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដែលប្រព្រឹត្តិទៅក្នុងទីស្នាក់ការគណបក្សប្រជាជន ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីការបញ្ចូលសមាជិកថ្មី របស់ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពរួច នៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលខេត្ត ក៏មានរៀបចំពិធីពិសារបាយសាមគ្គីផងដែរ៕