(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C
* អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាឲ្យផ្នែកខ្លះនៃខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

២៖ បណ្តាខេត្តនៅតំប់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
* នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រ ក្នុងកម្រិតមធ្យម៕