Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៉ី ឈាន ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិន គោរពវិញ្ញាណក្ខ័ន្ធពលរដ្ឋបាត់បង់ជីវិត នៅរបបប៉ុលពត

20-05-2016 16:23

(ប៉ៃលិន)៖ លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន, អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌល ប៉ៃលិន, លោក កើត សុធា អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិន យ៉ាងច្រើនកោះករ បានរៀបចំ ពិធីរំលឹកគោរព វិញ្ញណក្ខន្ធ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅវត្តរតណសោភ័ណ្ឌ (ហៅវត្តកោងកាង) ស្ថិតនៅខេត្តប៉ៃលិន។

ពិធីគោរពវិញ្ញណក្ខន្ធនេះ ធ្វើឡើង ដើម្បីរំលឹកគុណបំណាច ដ៏ធំធេងចំពោះ យុទ្ធមិត្តកម្មាភិបាល យុទ្ធជន យុទ្ធនារី និងបងប្អូន ប្រជាពលរដ្ឋ ដែលបាត់បង់អាយុជីវិត ក្នុងបុព្ធហេតុជាតិមាតុភូមិ និងក្នុងរបរប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងឱកាសរំលឹកគោរពវិញ្ញាណក្ខ័ន្ធនោះ លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានលើកឡើងថា «ថ្ងៃទី២០ ខែឧសភានេះ គឺជាថ្ងៃដែលប្រជាជនកម្ពុជា នៅទូទាំងប្រទេស បានប្រារព្ធទិវារំលឹកគោរពវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ស្អូតត្រង់ទាំងអស់ ដែលបានពលីជីវិត ក្នុងសង្គ្រាមនៃប្រទេសជាតិរបស់យើង ដោយបានធ្វើការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត រហូតដល់បាត់បង់ អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ទាំងនេះគឺជាការលះបង់ប្រកបដោយឧត្តមគតិដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងប្រជាជន ស្លូតត្រង់ជាច្រើនលាននាក់ បានបាត់បង់ អាយុជីវិតក្នុងស្ថានភាពដ៏អាក្រក់បំផុតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត»

ក្នុងឱកាសនោះដែរ លោក អ៉ី ឈាន និងលោកស្រីបាន ស្រីមុំ ក៏បានវេរប្រកេននូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃគង់នៅវត្តរតនសោភ័ណ្ឌ ក្នុងនោះ រួមមាន អង្ករ៥០០គ.ក្រ ទឹកសុទ្ធ២០យួរ ទឹកក្រូច១០កេះ មី១០កេះ ថវិកាប្រគេនព្រះសង្ឃក្នុង១អង្គ៥ម៉ឺនរៀល និងថវិកា ៥លានរៀលទុកដំកល់កសាងវត្ត ចំពោះយាយជី តាជីក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់មួយកំភ្លេរ និងថវិកា២ម៉ឺនរៀលផងដែរ៕