(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៤៥ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ រុស្ស៉ី អះអាងថា យុទ្ធជនស្ម័គ្រចិត្តអាមេរិក ដែលត្រូវចាប់ខ្លួននៅអ៊ុយក្រែន នឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន

៣៖ អគ្គរដ្ឋទូតចប់អាណត្តិរបស់អាល្លឺម៉ង់៖ ទោះបីមានវិបត្តិជំងឺកូវីដ១៩ តែទំនាក់ទំណងកម្ពុជា-អាល្លឺម៉ង់ នៅតែល្អប្រសើរ

៤៖ អធិការបតីអាល្លឺម៉ង់៖ លោក ពូទីន ភ័យខ្លាច «ផ្កាភ្លើងនៃលទ្ធិប្រជាធិបតេយ្យ» រាលដាលចូលរុស្ស៉ី

៥៖ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៉ីស្លាម ស្ញប់ស្ញែងចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា និងសន្យាយកគំរូដឹកនាំរបស់សម្តេចតេជោ ទៅផ្សព្វផ្សាយលើពិភពលោក

៦៖ ប្រធានាធិបតី បៃដិន៖ អ៊ុយក្រែន គឺមានភាគរយច្រើនបំផុតដែលអាចនឹងក្លាយជាសមាជិកសហភាពអឺរ៉ុប

៧៖ នាយករដ្ឋមន្ត្រីវៀតណាម បង្ហាញការដឹងគុណកម្ពុជា ក្នុងការជួយបង្រួបបង្រួមប្រទេសខ្លួន

៨៖ ប្រជាជនថៃ ប្រឈមការបង់ថ្លៃអគ្គិសនីខ្ពស់ជាងមុន ដោយសារតែផលប៉ះពាល់នៃសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន

៩៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី៖ តួនាទីកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ

១០៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បាតុកម្មទាមទារមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ

១១៖ អ្នកកាសែតរុស្ស៉ី ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដាក់ដេញថ្លៃពានរង្វាន់ក្នុងតម្លៃ ១០៣.៥លានដុល្លា ដើម្បីជួយកុមារអ៊ុយក្រែន

១២៖ ក្រសួងការពារជាតិកម្ពុជា-ជប៉ុន បន្តពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ព

១៣៖ កូរ៉េខាងត្បូង ត្រៀមធ្វើតេស្តគ្រាប់រ៉ុក្កែតអវកាសផលិតនៅក្នុងស្រុក ជាលើកទី២

១៤៖ រដ្ឋមន្រ្តីការពារជាតិប្រទេសនានា បានមកដល់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

១៥៖ របាយការណ៍៖ ជនស៊ីវិលជាង ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ភាគខាងលិចនៃប្រទេសអេត្យូពី

១៦៖ ក្រសួងពាណិជ្ជកម្ម បង្ហាញបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតនាំចេញទៅប្រទេសតួកគី ,៥ខែការនាំចេញទៅតួកគីជាង១០លានដុល្លារប៉ុណ្ណោះ!

១៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ២២,៧៦២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១នាក់ស្លាប់ ក្នុង១ថ្ងៃ

១៨៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.០លាននាក់ និងស្លាប់៣៥.១ម៉ឺននាក់

១៩៖ ថៃ៖ មនុស្ស ១,៧១៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

២០៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាសកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា, ភ្លៀងអាចធ្លាក់ពីកម្រិតតិចទៅបង្គួរ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

២១៖ វិភាគអន្តរជាតិ៖ ហេតុអ្វី អាមេរិក មិនជំរុញឱ្យអ៊ុយក្រែន ប្រញាប់ចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី?

២២៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៧០,៤៩២នាក់, ដូសទី៣ចំនួន ៩,៣៨៤,៥៨៦នាក់, ដូសទី៤ចំនួន ២,៧៨០,៥៨១នាក់ និងដូសទី៥ចំនួន ២១៧,៦២៣នាក់ (គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២)

- ព័ត៌មាន Fresh News Plus

១៖ TSMC គ្រោងបង្កើតរោងចក្រផលិតបន្ទះឈីប 3nm បន្ថែមទៀតនៅក្នុងផលិតកម្មដ៏ធំរបស់តៃវ៉ាន់

២៖ Apple កំពុងតែពិចារណាឡើងវិញលើអេក្រង់របស់ BOE បន្ទាប់ពីមានបញ្ហាមួយចំនួន

៣៖ សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារគន្លឹះសំខាន់ៗ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម នាខែក្រោយ

៤៖ Murray កំពុងប្រឈមមុខជាមួយពេលវេលាព្យាបាលជំងឺ មុនពេលព្រឹត្តិការណ៍ Wimbledon

៥៖ អ្នកនិពន្ធរឿងរបស់ James Bond លោក Paul Haggis ត្រូវឃាត់ខ្លួននៅអ៉ីតាលី សង្ស័យពាក់ព័ន្ធករណីរំលោភផ្លូវភេទ

៦៖ ប្រធានក្លិប Chelsea លោក Bruce Buck នឹងលាលែងពីតំណែង ក្រោយកាន់ការងារ ១៩ឆ្នាំ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)