Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណៈនេះ សម្ដេចតេជោ ហ៊ុន សែន កំពុងចូលរួមក្នុង​កិច្ចប្រជុំ​កំពូលរំ​លឹកខួប​២០ឆ្នាំ នៃទំនាក់​ទំនង​អា​ស៊ាន-រុស្ស៊ី

20-05-2016 16:08

(រុស្ស៊ី)៖ ខណៈពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននឹងកំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំនៃទំនាក់ទំនង អាស៊ាន-រុស្ស៊ី។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅ Radisson Blu Resort and Congress Center នាទីក្រុង Sochi។

ប្រធានាធិបតីរុស្ស៊ី  Vladimir Putin បានចាត់ទុកប្រទេសកម្ពុជា ជាមិត្តចាស់ និងជាដៃគូប្រពៃណី។ លើសពីនេះ លោក Vladimir Putin បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្តបំផុត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចពិភាក្សារបស់ សម្តេច និងលោក Putin បានពិភាក្សាផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដែលភាគីទាំង២ យកចិត្តទុកដាក់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-រុស្ស៊ី នៅប្រទេសរុស្ស៊ី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ អំឡុងកិច្ចប្រជុំ រយៈពេល៣ថ្ងៃមកនេះ ប្រទេសកម្ពុជា-រុស្ស៊ី ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៨ផងដែរ៕