(តាកែវ)៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ប៉ែន ចន្នីព្រមទាំងបុត្រ បានអញ្ជើញចូលរួមពិធីបុណ្យដង្ហែអង្គផ្កាប្រាក់ វេរប្រគេនព្រះសង្ឃក្នុងវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមរលំរលាយ បង្រួបបង្រួមជាតិ ឯកភាពទឹកដី កងទព័ជាតិតែមួយគ្មានតំបន់អប្បគមន៍ នាំលទ្ធិប្រជាធិប្បតេយ្យ និងការបោះឆ្នោតដោយសេរីពហុបក្សនៅកម្ពុជា នាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់កំណើនសេដ្ឋកិច្ចជាលំដាប់។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានថ្លែងទៀតថា សម្ដេចតេជោ ហ៊ុន សែន ជាវីរៈបុរសរដ្ឋមានទឹកចិត្តក្លាហានមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រទេសជាតិ។ សម្ដេច បានទទួលគោរម្យងារមេដាយសន្តិភាពជាច្រើនពីអន្តរជាតិ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា «សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រែក្លាយអតីតតំបន់សមរភូមិសង្រ្គាម និងតំបន់ព្រំដែនជាប់ប្រទេសជិតខាងឱ្យក្លាយជាតំបន់ទីផ្សារអភិវឌ្ឍន៍ ព្រំដែនសន្តិភាព មិត្តភាពសាមគ្គីភាព រក្សាការពារនូវបូរណភាពទឹកដីឱ្យបានគង់វង្ស១៨១០៣៥គីឡូម៉ែត្រការ៉េ។ សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព, មានសម្ដេចតេជោ ប្រទេសមានសុខសន្តិភាពការអភិវឌ្ឍន៍ និងមានព្រំដែនមិនកែប្រែ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿកុំចាញ់បោកការឃោសនារបស់ជនអគតិ និងកុំចូលរួមសកម្មភាពប៉ុនប៉ងណាមួយដែលបំផ្លាញដល់សន្តិសុខជាតិសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យសោះជាទង្វើខុសច្បាប់ និងបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ ដើម្បីដឹកនាំ ប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត។
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានវេរប្រគេនបច្ច័យបុណ្យផ្កា១២០លានរៀល សម្រាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្តតុំ និង៣វត្តទៀតក្នុង១វត្ត ប្រគេនបច្ច័យ១០លានរៀល អង្ករ ២០០គីឡូ មី៥កេះតូច ទឹកសុទ្ធ១០កេស ទឹកដោះគោ១កេសធំ ត្រីខ១កេស ទឹកត្រី២កេស ទឹកស៊ីអីវ២កេស ប៊ីចេង២គីឡូ ជូនសាលាក្រុងដូនកែវ២លានរៀល និងចែកអំណោយក្រណាត់ស ថវិការជូនយាយជីតាជីកងកម្លាំង និងប្រគេនព្រះភិក្ខុសង្ឃចំនួន១៧អង្គមួយអង្គៗ ទេយ្យទាន១បញ្ចប់បច្ច័យ៤០ម៉ឺនរៀលផងដែរ៕