(ភ្នំពេញ)៖ ក្នុងនាមជាអ្នកផ្តល់សេវាធនាគារចល័តតាមទូរស័ព្ទដៃ ឈានមុខគេនៅកម្ពុជា ធនាគារឯកទេស Wing (កម្ពុជា) លីមីតធីត បានចាត់ទុកបញ្ហាប្រព័ន្ធសន្តិសុខ គឺជាផ្នែកមួយដ៏សំខាន់បំផុត។
ជាមួយផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដូចជា ការផ្ទេរប្រាក់ក្នុងស្រុក បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាទូទាត់វិក្កយបត្រ សេវា Wing គិតលុយ (ទូទាត់ដោយប្រើកាត Wing នៅតាម ហាងទំនិញនានា) និងសេវាទូទាត់តាមអ៊ីនធឺណិត ព្រមទាំងបណ្តាញភ្នាក់ងារ Wing ដ៏ទូលំទូលាយជាង ៣,៦០០ កន្លែងនោះ គឺជួយជំរុញឲ្យមាន ប្រតិបត្តិការចំនួនរាប់រយក្នុងមួយខែៗ និងជាលទ្ធផលយើងទទួលបានជាង ១០០លានប្រតិបត្តិការនៅបំណាច់ឆ្នាំ២០១៥នេះ។
ជាមួយនឹងចំនួនប្រតិបត្តិការដ៏ច្រើនបែបនេះ គឺវាមិនត្រឹមតែបញ្ជាក់ពីភាពជោគជ័យដ៏ធំធេងរបស់ Wing តែប៉ុណ្ណោះទេ វាក៏បានបង្ហាញឲ្យឃើញពីសារៈសំខាន់ នៃប្រព័ន្ធសន្តិសុខដើម្បីការពារសុវត្ថិភាព ដល់ភ្នាក់ងារ Wing របស់ខ្លួន និងទំនុកចិត្តរបស់អតិថិជនចំពោះ Wing ផងដែរ។ ហេតុនេះហើយក្រុមការងារ Wing បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការធានាបាននូវសុវត្ថិភាព ដល់គ្រប់បណ្តាភ្នាក់ងារ Wing របស់ខ្លួន។
លោក ចូចូ ម៉ាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេស Wing បានឲ្យដឹងថា «យើងបានចាត់ទុកភ្នាក់ងារ Wing ទាំងអស់ជាដៃគូ របស់យើង ហើយសុវត្ថិភាពរបស់ពួកគេ គឺជាអាទិភាពទីមួយរបស់យើង។ ហេតុនេះទើបយើងតែងតែសហការយ៉ាង ជិតស្និទ្ធជាមួយពួកគេ ដើម្បីធានាឲ្យបាននូវប្រព័ន្ធសន្តិសុខដល់ពួកគេ ដោយបំពាក់ឧបករណ៍ល្អៗ ដើម្បីសុវត្ថិភាពអាជីវកម្មរបស់ពួកគេដូចជា កាមេរ៉ាសុវត្ថិភាព និងសហការយ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរមូលដ្ឋាននៅតាមខេត្តនីមួយៗ ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងសន្តិសុខ»។
លោកបន្តថា «ជាមួយនឹងការជ្រោមជ្រែង សម្រាប់ប្រព័ន្ធគាំទ្រដ៏រឹងមាំនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាង ជ្រាលជ្រៅរបស់យើងចំពោះភ្នាក់ងារ Wing ក៏ដូចជាអតិថិជនដែលបានផ្តល់ នូវសេចក្តីទុកចិត្តផ្ញើប្រាក់ដែលគាត់រកបាន ដោយលំបាកជាមួយយើង»។
លោក ប៉ុន្មានឆ្នាំមកនេះ Wing បានបង្កើតនូវដៃគូសហការដ៏រឹងមាំ ជាមួយអាជ្ញាធរមូលដ្ឋាន នៅទូទាំងខេត្តទាំងអស់ ដើម្បីធានាឲ្យមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធដល់ហាងរបស់ ភ្នាក់ងារ Wing ពិសេសរាល់ភ្នាក់ងារ Wing ថ្មីរបស់យើង ត្រូវតម្រូវឲ្យជូនដំណឹងទៅអាជ្ញាធរ មូលដ្ឋាននូវទីតាំងពិតប្រាកដរបស់ពួកគាត់ ក្នុងករណីចោរកម្ម ដ៏កម្រកើតឡើងនោះ Wing បានសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារ ឬហាង Wing ព្រមទាំង ប៉ូលិស ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ដើម្បីធានាថាវិធានការ ដែលសមស្រមត្រូវបាន អនុវត្តគ្រប់គ្នាមានសុវត្ថិភាព ហើយជនល្មើស ត្រូវចាប់ខ្លួនឲ្យបាន។
ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ ២០០៩ មក Wing បានបង្កើតនូវមធ្យោបាយថ្មីៗក្នុង ការផ្ទេរប្រាក់ឲ្យឆាប់រហ័ស មានសុវត្ថិភាព ដោយប្រើបច្ចេកវិជ្ជាថ្មីៗបំផុត។ ការបង្កើតថ្មីទាំងអស់នេះ បានជំរុញឲ្យមានកំណើនអតិថិជន បង្កើតឱកាសជំនួញ ដល់បណ្តាញភ្នាក់ងាររបស់ខ្លួន ហើយបានគ្របដណ្តប់ ១០០% ទៅដល់ថ្នាក់ឃុំនៅទូទាំងកម្ពុជា។
ប៉ុន្តែភាពជោគជ័យទាំងអស់នេះ បានបម្រើដល់គោលបំណងដ៏សំខាន់បំផុតរបស់ Wing គឺផ្តល់សេវាហិរញ្ញវត្ថុដល់គ្រួសារក្រីក្រដែលរស់នៅតំបន់ដាច់ស្រយាល លោក ម៉ាឡូឡូស បានបន្ថែមទៀតថា “ជាមួយប្រព័ន្ធ សន្តិសុខដ៏រឹងមាំ និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតរបស់យើង ដែលជួយកាត់បន្ថយចំណាយ និងជួយសម្រួលដល់អតិថិជននៅតាមជនបទដែលមិនសូវនិយមប្រើប្រាស់សេវាធនាគារ និងអតិថិជនក្រីក្រដែលពិបាក នឹងទទួលបានការប្រើប្រាស់សេវាធនាគារ ដើម្បីចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ Wing គឺជាសេវាកម្មដែលមានភាពច្នៃប្រឌិតថ្មីមួយសម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ដូចជា ផ្ញើប្រាក់ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាបើកប្រាក់បៀវត្សរ៍ ការទូទាត់តាមអ៊ីនធឺណិត និងវីងគិតលុយ។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989៕