Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ លោក ឃឹម ប៊ុនសុង ចូលរួមគោរពវិញ្ញាណក្ខន្ធ សមាជិកក្រុមប្រឹក្សាខេត្ត ទទួលមរណភាព ដោយរោគាពាធ

20-05-2016 15:54

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង មន្ត្រីរាជការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោក ជៀវ សូរិយា សមាជិកក្រុមប្រឹក្សាខេត្ត ដែលទទួលមរណៈភាព ដោយរោគាពាធ។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹងថា «ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ សូម សម្តែង នូវកតញ្ញូតាធម៌ និងកោតសរសើរ ដ៏ស្មោះបំផុត ចំពោះឯកឧត្តម ជៀវ សូរិយា ដែលបានលះបង់ ប្រាជ្ញាស្មារតី និងកម្លាំងពលៈ ក្នុងការបម្រើ និងការពារជាតិ មាតុភូមិកន្លងមក និងសូមសម្តែង នូវការសោកស្តាយអាលោះអាល័យ ជាទីបំផុត ចំពោះការបាត់បង់វីរៈជនដ៏ឆ្នើមនេះ»

លោក ជៀវ សូរិយា ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានទទួលមរណៈភាព កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្មាយុ៦២ឆ្នាំ៕