Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលចាប់វាយខ្នោះយុវជនម្នាក់ នៅក្រុងតាខ្មៅ ក្រោយដុតផ្ទះម្ដាយចោលដោយសារខឹងសុំលុយមិនបាន

21-06-2022 12:58

(កណ្ដាល)៖ នគរបាលក្រុងតាខ្មៅ បានចាប់វាយខ្នោះយុវជនម្នាក់ ក្រោយដុតផ្ទះម្ដាយចោល ព្រោះតែខឹងម្ដាយសុំលុយមិនបាន កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ហេតុការណ៍នេះបានបណ្ដាលឲ្យឆេះផ្ទះមួយខ្នង ឈើលើថ្មក្រោម ខូចខាតសម្ភារទាំងស្រុង និងថវិកាមួយចំនួន។ សម្រាប់ហេតុការណ៍នេះ គេបានឃើញម្ដាយស្រែកទ្រហោរយំបោកខ្លួនស្ដាយផ្ទះ ស្ដាយទ្រព្យសម្បត្តិ ដែលខំរកទាំងលំបាកលំបិន។

ស្រ្តីជាម្ដាយឈ្មោះ ចាប ចាន់ណារី អាយុ៥១ឆ្នាំ មុខរបរមន្រ្តីសាលាខេត្តកណ្តាល ដោយឡែកកូនប្រុសឈ្មោះ ស៊ិន ប្រសិទ្ធិ អាយុ២៧ឆ្នាំ។ ហេតុការណ៍នេះ បានបណ្តាលឲ្យស្រ្តីជាម្តាយបាត់បង់ ប្រាក់រៀល ៤០០.០០០រៀល, ប្រាក់ដុល្លា៤០០ដុល្លារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះត្រូវឆេះអស់ទាំងស្រុង។

នគរបាលបន្តថា អគ្គិភ័យនេះឆេះផ្ទះតែមួយខ្នងទេ និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ពេលកើតហេតុ នគរបាលបាញ់ទឹកអស់ចំនួន០២គ្រឿង ប្រើប្រាស់អស់០២ឡាន។ ជនសងសង្ស័យត្រូវបានឃាត់ខ្លួនកសាងសុំណុំរឿងចាត់ការតាមផ្លូវច្បាប់៕