(ភ្នំពេញ)៖ ដើម្បីលើកំពស់ និងកែលម្អសោភ័ណភាពរង្វង់មូលដីក្រហម ស្ថិតនៅប្រសព្វរវាងផ្លូវជាតិលេខ២ ផ្លូវព្រែកជ្រៃ និងលេខ20A ស្ថិតក្នុងខណ្ឌដង្កោ សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំកែលម្អ និងសាងសង់រូបចម្លាក់។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បង្ហោះតាមរយៈ Facebook របស់លោកថា រង្វាង់មូលដីក្រហមនេះ គ្រោងនឹងសាងសងរូបចម្លាក់អប្សរាមួយបែរមុខ៤ទិស ចំផ្ចិតនៃរង្វង់ ធ្វើអំពីថ្មភ្នំកម្ពស់ ៨.៣២ម៉ែត្រ ទទឹង២.៥០ម៉ែត្រ បញ្ឈរលើកម្រាលខឿន ឯផ្នែកខាងក្រោយដាំព័ទ្ធជុំវិញដោយដើមស្នាយ ផ្ទៃកម្រាលក្រាលពីថ្មក្រានីត និងតុបតែងដោយភ្លើងបំភ្លឺ LED ទៅលើរង្វង់មួលដីក្រហមនេះ៕