(ភ្នំពេញ)៖ ក្នុងនាមប្រធានអន្តរសភាអាស៊ានលើកទី៤៣ ក្នុងឆ្នាំ២០២២នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (AIPACODD-5) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ដែលបណ្តាញព័ត័មាន Fresh News ទទួលបាននៅព្រឹកថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នឹងអញ្ជើញជាអធិបតីភាពនៃកិច្ចប្រជុំនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖