(ភ្នំពេញ)៖ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នឹងត្រូវបញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះហើយ បន្ទាប់ពីបានបំពេញការងារអស់រយៈពេល៤ឆ្នាំ។
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យរូបលោកឯកអគ្គរដ្ឋទូត ចូលជម្រាបលា និងជម្រាបជូននូវការងារមួយចំនួនដែលលោកសម្រេចបានក្នុងពេលបំពេញការងារនៅកម្ពុជា៕