(ប៉ៃលិន)៖ ជនសង្ស័យ២នាក់ រួមជាមួយថ្នាំញៀន​១៦៦គ្រាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការកម្លាំង​ប៉ុស្តិ៍ស្ទឹងកាច់ ចុះបង្ក្រាបនៅ​ម៉ោង៤៖១២នាទីទាបភ្លឺ ថ្ងៃទី២០  ខែឧសភា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិត​នៅភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ក្រុងប៉ៃលិន។

​មន្រ្តីនគរបាលបានឲ្យដឹងថា ករណីនេះ ខាងកម្លាំង បានធ្វើនៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅចំណុចផ្សារព្រំ ក្រុងប៉ៃលិន ដោយឃាត់បានជន​សង្ស័យ២នាក់​ និងថ្នាំញៀន​១៦៦គ្រាប់ ម៉ូតូមួយគ្រឿង លុយចំនួន​១លានរៀល និងទូរស័ព្ទ១គ្រឿង។

​សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនទី១. មានឈ្មោះ អិត សំអាត  ភេទប្រុស អាយុ២៨ឆ្នាំ និងទី២.ឈ្មោះ វ៉ាន់  មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនល្មើសនេះស្នាក់​នៅភូមិខាងលើនេះ​។ បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងសាង​សំណុំរឿង និងបញ្ជូនជនសង្ស័យរួមជាមួយភស្តុតាង​ទាំងអស់បញ្ជូន​ទៅសាលាដំបូង​ខេត្តចាត់ការ​តាមផ្លូវច្បាប់៕