(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិសាម៉ូរៃជប៉ុន Keisuke Honda នឹងមកទស្សនកិច្ចនៅ ប្រទេសកម្ពុជា ១ថ្ងៃ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ពីការប្រកប អាជីពបាល់ទាត់របស់គេ។
យោងតាមលិខិតដែលដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លឹប AC Milan របស់អ៊ីតាលីរូបនេះ នឹងចែករំលែកបទពិសោធន៍ពីការលេងបាល់ទាត់ ក្នុងទីលានបាល់ទាត់នៃវិទ្យាល័យឥន្រ្ទទេវី ក្រោមកិច្ចស្នើសុំកីឡាករយុវជនចំនួន៤០នាក់ នៅថ្ងៃទី៩ មិថុនាតែម្តងចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ៦ល្ងាច។
នៅចាំបានថា តារាឆ្នើម Honda បានស៊ុតបំប៉ោងសំណាញ់ទីក្រុមជម្រើសជាតិកម្ពុជា ២គ្រាប់កាលពីក្នុងវគ្គជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ី ដោយ Honda ស៊ុតចូល១គ្រាប់ កាលពីកម្ពុជាចាញ់ ៣-០ ក្នុងទឹកដីជប៉ុន និង Honda ដដែលបានស៊ុតគ្រាប់ទី២របស់គេ ពេលកម្ពុជាចាញ់ជប៉ុន ២-០ នៅកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា៕
សូមអានលិខិតមានដូចខាងក្រោម៖