
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ទស្សនារូបភាពព្រះសង្ឃ និងពុទ្ធបរិស័ទរាបពាន់អង្គ/នាក់ ចូលរួមដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ពីព្រះបរមរាជវាំង ទៅតម្កល់់នៅព្រះសក្យមុនីចេតីយ៍ភ្នំឧដ្តុងវិញ
20-05-2016 14:40
(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី១៥កើត ខែពិសាខ ចំថ្ងៃបុណ្យពិសាខបូជានេះ ក្បូនដង្ហែព្រះសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧដ្តុងវិញ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។
ក្បែនដង្ហែព្រះសារិរិកធាតុ ព្រះសម្មាសម្ពុទ្ធនៅព្រឹកមិញនេះ គេសង្កេតឃើញមានការចូលរួម យ៉ាងច្រើនកុះករពីព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស ពុទ្ធបរិស័ទរាប់ពាន់នាក់ ក្រោមព្រះរាជាធិបតី នៃសម្តេចសង្ឃទាំងពីគណៈ រួមទាំងមានការចួលរួមពី លោកទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលខេត្តកណ្តាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត៕
សូមទស្សនារូបភាព នៃសកម្មភាពដង្ហែដូចខាងក្រោម៖