(ភ្នំពេញ)៖ សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា (ស.ស.ឯ.ក) បានប្រកាសជូនដំណឹងដល់សមាជិករបស់សមាគម ពីការរៀបចំប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដឆ្នាំ២០២២ របស់សមាគម ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។
តាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមាជិកសមាគអ្នកផ្ដល់សេវាសុខាភិបាលឯកជននៅកម្ពុជា អញ្ជើញចុះឈ្មោះចូលរួមទាំងអស់គ្នាឱ្យបានច្រើន ដោយឡែកម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលពុំមែនជាសមាជិកសមាគម ហើយមានបំណងចូលរួមជាមួយសមាគមសូមអញ្ជើញចុះឈ្មោះ និងលើកទឹកចិត្ដផងដែរ។
ការទទួលចុះឈ្មោះចូលរួម ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី២៥ ខែមិថុនា ប៉ុណ្ណោះ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៩ ៣៤៧ ៣៩៨ និងតេលេក្រាម ០៩៣ ៦៦២ ៦៥៣៕