(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ លោក កឹម សុខា ប្រកាសជាថ្មីអំពីការផ្តាច់សម្ព័ន្ធភាពជាមួយ លោក សម រង្ស៉ី http://fna.asia/38c1153
២៖ លោក មុត ចន្ថា រៀបរាប់ទោសកំហុសក្បត់សម្ព័ន្ធភាពទាំង១៤ចំណុចរបស់ សម រង្ស៉ី ក្រោយមួយថ្ងៃពី កឹម សុខា ប្រកាសផ្តាច់សម្ព័ន្ធភាពជាមួយទណ្ឌិត សម រង្ស៉ី http://fna.asia/6dc6636
៣៖ គណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ ពាក់ព័ន្ធការបំភ្លៃលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្ត១លានដុល្លារ http://fna.asia/5b8bef9
៤៖ កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ http://fna.asia/21fe62e
៥៖ អាស៊ាន-ឥណ្ឌា គ្រោងបង្កើនកម្រិតទំនាក់ទំនង ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ http://fna.asia/8b338ae
៦៖ រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា នឹងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ http://fna.asia/34180b1
៧៖ សម្តេចតេជោ ហ៊ុន សែន ជាពលរដ្ឋកម្ពុជាដំបូងគេ បានថើប និងលើកពានរង្វាន់បាល់ទាត់ពិភពលោក http://fna.asia/cee05a8
៨៖ តុលាការផ្តន្ទាទោស ទណ្ឌិត សម រង្ស៉ី និងបក្ខពួកប្រមាណ ៦០នាក់ ដាក់ពន្ធនាគារ ៥-៨ឆ្នាំ ពីបទរួមគំនិតក្បត់ បទញុះញង់ និងបទបង្កឱ្យមានអសន្តិសុខដល់សង្គមជាតិ http://fna.asia/78c7106
៩៖ រាជរដ្ឋាភិបាល បញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យទេសចរណ៍ លើកលែងតែសណ្ឋាគារ ក្នុងខេត្តសៀមរាប http://fna.asia/d24e4e8
១០៖ វិស័យកាត់ដេរត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា៨.១% ក្នុងឆ្នាំ២០២៣ http://fna.asia/b9e9231