(ភ្នំពេញ)៖ ទូរទស្សន៍ព័ត៌មាន Fresh News នឹងធ្វើការផ្សាយបន្តផ្ទាល់ពី TVK វេទិកាពិភាក្សាតុមូល ខួបលើកទី៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧ ២០ មិថុនា ២០២២។
វេទិកាពិភាក្សាតុមូលនេះ មានវាគ្មិនចូលរួមដូចជា៖ លោក នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក), លោក ពុយ គា អ្នកឆ្លើយឆ្លងទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ប្រចាំកម្ពុជា, លោក ប៉ែន បុណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា, បណ្ឌិត ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ចំណែកលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអ្នកសម្របសម្រួល។
វេទិកាពិភាក្សាតុមូល ខួបលើកទី៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតនេះ ទូរទស្សន៍ព័ត៌មាន Fresh News នឹងមានផ្សាយផ្ទាល់ចាប់ពីម៉ោង៣រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ៕