(រុស្ស៊ី)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនង Russia-ASEAN នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលបានចាប់ផ្ដើមនៅម៉ោង១២ថ្ងៃត្រង់ (ម៉ោងនៅរុស្ស៊ី) ត្រូវនឹងម៉ោង១៦៖០០ល្ងាច (ម៉ោងនៅកម្ពុជា)។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៊ី ជាមួយតំណាងធុរកិច្ច និងពិសារអាហារថ្ងៃត្រង់ផងដែរ កិច្ចប្រជុំនេះនឹងធ្វើនៅ Radisson Blu Resort and Congress Center, ទីក្រុង Sochi ប្រទេសរុស្ស៊ី។
សូមបញ្ជាក់ថា ថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគី ជាប្រវត្តិសាស្ត្រជាមួយលោកប្រធានាធីបតី សហព័ន្ធរុស្ស៊ី Vladimir Putin នៅទីក្រុងសូឈី ប្រទេសរុស្ស៊ី, ក្នុងនោះដែរ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចាត់ទុកប្រទេសកម្ពុជា ជាមិត្តចាស់ និងជាដៃគូប្រពៃណី។
លើសពីនេះ លោក Vladimir Putin បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តដ៏ជិតស្និទ្ធ និងជាទីទុកចិត្តបំផុត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កិច្ចពិភាក្សានោះ សម្តេច និងលោក Putin បានពិភាក្សាផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដែលភាគីទាំង២ យកចិត្តទុកដាក់៕