(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៧ ខែមិថុនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៤គ្រឿង។

រថយន្តទាំង២៤គ្រឿងនោះរួមមាន៖

១-រថយន្តម៉ាក Lexus RX 450h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល២០១២
២-រថយន្តម៉ាក Lexus NX200t ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូដែល ២០១៦
៣-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០១២
៤-រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៨
៥-រថយន្តម៉ាក Toyota SIENNA ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៤
៦-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផលិត ឆ្នាំ២០០៦ ពាក់ស្លាក លេខ ភ ព2AR.9416
៧-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ផលិតឆ្នាំ២00៧ ពាក់ស្លាក លេខ ភ ព 2BD.4970
៨-រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3000 CC
៩-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៍ស ស្លាកលេខ ភ្នំពេញ 2AI-4790
១០-រថយន្ត ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពណ៍ស ស្លាកលេខ ភ្នំពេញ 2V-3765
១១-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2007 ពណ៍ស ស្លាកលេខ ភ្នំពេញ 2AM-2126
១២- រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ឆ្នាំ 2010 ពណ៍ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2AY-1793
១៣-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំ 2006 ពណ៍ទឹកមាស ស្លាកលេខ ភ្នំពេញ 2AI-0247
១៤-រថយន្តម៉ាក LEXUS RX400H ចង្កូតឆ្វេង ឆ្នាំ 2006 ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AC-2877
១៥-រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
១៦-រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
១៧-រថយន្តម៉ាក LEXUS ចង្កូតឆ្វេង ពណ៌ស ស្លាកលេខនគរបាល2-4129 ឆ្នាំផលិត2004 ទំហំស៊ីឡាំង 3300CC
១៨-រថយន្តម៉ាក TOYOTA PRIUS ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BF-6614ឆ្នាំផលិត 2010 ទំហំ ស៊ីឡាំង 1900CC
១៩-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 និងទំហំស៊ីឡាំង 3300 CC
២០-រថយន្តម៉ាក LEXUS RX400h ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007 និងទំហំស៊ីឡាំង 3300 CC
២១-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2004 និងទំហំស៊ីឡាំង 3300 CC
២២-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៤
២៣-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
២៤-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូដែល ២០១១

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈថ្ងៃឱសានវាទនៅតែជាង១០ថ្ងៃប៉ុណ្ណោះ ពោលគឺយុទ្ធនាការប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្តចង្កួតឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនិតិវិធីជាធរមាន៕