(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៤១ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ របាយការណ៍តេស្ត៖ វ៉ាក់សាំងកូវីដ១៩ របស់ចិនប្រភេទ mRNA គឺមានសុវត្ថិភាព និងអាចបង្កើតភាពស៊ាំប្រឆាំងអូមេក្រុង

៣៖ រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា នឹងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ UN ធ្វើការឆ្លើយតប ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង

៥៖ គ.ជ.ប សម្រេចដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងឲ្យធ្វើលិខិតសុំទោសជាសាធារណៈ

៦៖ វិមានក្រឹមឡាំងនិយាយថា សព្វាវុធរបស់លោកខាងលិច «គ្មានប្រយោជន៍» នៅពេលមេដឹកនាំអឺរ៉ុបបានទៅដល់ទីក្រុងកៀវ

៧៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ៧ចំណុច ក្នុងឱកាសខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា

៨៖ ថៃ៖ មនុស្ស ១,៩៦៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

៩៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ នៅថ្ងៃទី២១-២២ ខែមិថុនា

១០៖ ទាហានអ៉ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ៣នាក់ ក្នុងការវាយឆ្មក់មួយ នៅតំបន់ West Bank, នេះបើតាមមន្ត្រីប៉ាឡេស្ទីន

១១៖ លទ្ធផល ប្រមុខការទូតកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេលី

១២៖ លោក ម៉ាក្រុង៖ អ៊ុយក្រែន ជាអ្នកសម្រេចចិត្តដោយខ្លួនឯង រឿងសម្បទានទឹកដី

១៣៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមដ៏ស្រួចស្រាល, កងទ័ពមានតួនាទីសំខាន់ក្នុងការប្រឆាំងអំពើភេរវកម្មនេះ

១៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧៦,០២៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៧០នាក់ស្លាប់ ក្នុង១ថ្ងៃ

១៥៖ មេទ័ពជើងគោក៖ កងទ័ពមានតួនាទីសំខាន់ ក្នុងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ ដែលត្រូវត្រៀមលក្ខណៈឱ្យបានជាប់ប្រចាំ

១៦៖ កូរ៉េខាងជើង បញ្ជូនជំនួយដល់ប្រជាជន ៨០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាល នៃជំងឺពោះវៀនម្យ៉ាង

១៧៖ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ អត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជា ធ្លាក់ចុះជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់

១៨៖ មន្រ្តីអាមេរិក បង្ហើបពីផែនការរៀបចំជំនួបតាមទូរស័ព្ទ រវាងលោក ចូ បៃដិន និងលោក ស៉ី ជិនពីង

១៩៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៦៥,៤៩៤នាក់, ដូសទី៣ចំនួន ៩,៣៥៦,៣៨៣នាក់, ដូសទី៤ចំនួន ២,៧៣០,៤០៤នាក់ និងដូសទី៥ចំនួន ១៨២,០៨៨នាក់ (គិតត្រឹមថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២)

២០៖ អ្នកជំនាញសិទ្ធិមនុស្សរបស់ UN ព្រមានពីផលប៉ះពាល់យ៉ាងអវិជ្ជមានចំពោះ «ក្មេងជំនាន់ក្រោយ» នៅមីយ៉ាន់ម៉ា

២១៖ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Marcos ជ្រើសតាំងអតីតប្រមុខយោធា ឱ្យធ្វើជារដ្ឋមន្រ្តីការពារជាតិ ក្នុងរដ្ឋាភិបាលរបស់លោក

- ព័ត៌មាន Fresh News Plus

១៖ ក្លិបអ៉ីតាលី Lecce ចុះកិច្ចសន្យាយកខ្សែប្រយុទ្ធហ្គាំប៊ី Assan Ceesay លើការផ្ទេរដោយឥតបង់ថ្លៃ

២៖ Inter Milan រំពឹងថា នឹងអាចនាំយកខ្សែប្រយុទ្ធ Romelu Lukaku មកពី Chelsea វិញ

៣៖ ក្លិប Aberdeen ទទួលយកការដេញថ្លៃ៤.៥លានផោនរបស់ Liverpool ក្នុងការផ្ទេរយកខ្សែការពារ Calvin Ramsay

៤៖ ការសម្រេចចិត្តរបស់ Mbappe បានផ្លាស់ប្តូរក្តីស្រមៃប្រធានក្លិប Real Madrid

៥៖ Samsung Galaxy Z Fold4 ទំនងជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked នាខែសីហាខាងមុខ ជាមួយនឹងលក្ខណៈពិសេសជាច្រើន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)