(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យដំណើរការគេហទំព័រផ្លូវការរបស់ អគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
គេហទំព័រនេះ មានបង្ហាញជូននូវព័ត៌មានសំខាន់ៗ ដល់សាធារណរួមមាន៖ (១) ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការអភិវឌ្ឍរៀបចំគម្រោងវិនិយោគសាធារណៈ តាមយន្តការ ភ.រ.ជ. (២) បញ្ជីគម្រោងវិនិយោគសាធារណៈ អនុវត្តតាមយន្តការ ភ. រ.ជ. (៣) ដំណើរការកិច្ចលទ្ធកម្មគម្រោង ភ.រ.ជ. (៤) វគ្គបណ្តុះបណ្តាល និង (៥) សកម្មភាព និងវឌ្ឍនភាពផ្សេងៗទៀត៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច៖