(អាមេរិក)៖ នៅក្នុងយុទ្ធនាការបោះឆ្នោត រហូតមកដល់ពេលនេះ បេក្ខភាពប្រធានាធិបតីអាមេរិក ដែលកំពុងមានប្រជាប្រិយភាព លោក Donald Trump បានបោកប្រាស់អ្នកគាំទ្រ ក៏ដូចជាពលរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងលោកធ្វើពហិការជាមួយក្រុមហ៊ុន Apple។
ថ្មីៗនេះ មានប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា លោក Trump មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Apple ដែលគិតជាទឹកប្រាក់ចន្លោះពី១ ទៅ២,២លានដុល្លារអាមេរិក ដូច្នេះមានន័យថា បេក្ខភាពប្រធានាធិបតីរូបនេះ មានបោកប្រាស់ មហាជន នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
កាលពីខែមករាកន្លងទៅនេះ លោក Trump បានប្រកាសថា បើសិនជាលោកជាប់ឆ្នោតលោកនឹងតំឡើងថ្លៃពន្ធរហូតដល់ ៣៥ភាគរយ ទៅលើក្រុមហ៊ុនណា ដែលផលិតនូវផលិតផលរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសគឺក្រុមហ៊ុន Apple ដែលបច្ចុប្បន្នកំពុងតែជួលក្រុមហ៊ុនចិន ឲ្យផលិតនូវផលិតផលរបស់ខ្លួន។
ក្រោយមកទៀត នៅពេល FBI បានស្នើឲ្យ Apple ធ្វើការ Unlock ទូរស័ព្ទ iPhone 5C របស់មេជួញដូរគ្រឿងញៀន និងជាភេរវករផងនោះ លោក Trump បានប្រកាសថា លោកធ្វើពហិការជាមួយនឹងក្រុមហ៊ុន Apple ព្រោះតែក្រុមហ៊ុនមួយនេះ មិនព្រមដោះកូដ តាមការស្នើរបស់ FBI។
ទាំងនេះគឺការឆបោកដ៏ធំបំផុត ដែលលោក Trump បានបោកប្រាស់ដល់ពលរដ្ឋអាមេរិក និងពិភពលោក ខណៈដែលលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ដែលគិតជាទឹកប្រាក់១ ទៅ២,២លានដុល្លារអាមេរិក៕