(ភ្នំពេញ)៖ នាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ ចំនួន២៧រូប ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដាក់ឲ្យចូលនិវត្តន៍ ក្នុងនោះមានថ្នាក់នាយឧត្តមសេនីយ៍ចំនួន៣រូបនេះផងដែរ។ នេះបើយោងតាមលិខិតស្នើរបស់សម្តេចក្រឡាហោម ស ខេង ដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ។
យោងតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា នាយនគរបាលជាតិចំនួន២៧ រូបត្រូវបានដាក់ឲ្យចូលនិវត្តន៍ ក្នុងនោះមានថ្នាក់នាយឧត្តមសេនីយ៍៣រូប ដូចជា នាយឧត្តមសេនីយ៍ ថុង ចន់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ និងនាយឧត្តមសេនីយ៍ ចាន់ អ៊ាន ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន៨នាក់ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ចំនួន៩នាក់ និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១)ចំនួន៧នាក់។
សូមអានលិខិតស្នើរបស់សម្តេចក្រឡាហោម ស ខេង ខាងក្រោមនេះ៖