(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចុងអូរឈើទាល ក្រុងព្រះសីហនុ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយកម្លាំងរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរ ប្រជាពលរដ្ឋមូលដ្ឋានបានរួមគ្នាជួយអន្តរាគមន៍។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ជាលទ្ធផលគ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងដែលរកស៊ីលក់សាំង ហើយមូលហេតុនោះមកពីផ្ទុះធុងហ្គាស។
យ៉ាងណាក៏ដោយលោកស្នងការ មិនទាន់បានបញ្ជាក់ពីទំហំនៃការបាត់បង់ទ្រព្យសម្បត្តិនោះ ហើយគ្រោះថ្នាក់មួយនេះ ក៏មិនបណ្តាលឲ្យមានអ្នករងគ្រោះផងដែរ៕