(ភ្នំពេញ)៖ ពេលនេះអតិថិជន អាចប្រើទូរស័ព្ទ Samsung ដែលមានរូបរាងកាន់តែស្រស់ស្អាតប្លែក និងកាន់តែស៊ីវីល័យ ជាមួយ Galaxy S7 edge ពណ៌ផ្កាឈូកមាស ព្រមទាំងមានការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់។ អតិថិជន ដែលកុម្ម៉ង់ ទិញទូរស័ព្ទ Samsung Galaxy S7 edge ពណ៌ផ្កាឈូកមាស ចាប់ពីថ្ងៃ២២ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នឹងទទួលបានប័ណ្ណទិញទំនិញដែលមានទឹកប្រាក់រហូតដល់ទៅ ១០០ដុល្លារអាមេរិក សម្រាប់ការទិញផលិតផល Charles & Keit ឬ Pedro ហើយមានបន្ថែមជូននូវស៊ីម Cellcard ដែលមានទឹកប្រាក់ ៣៦០ដុល្លារ និងអ៊ីនធឺណិត 3GB។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទិញទូរស័ព្ទនេះដោយបង់រំលស់ជាមួយធនាគារឯកទេស AEON ។
នៅទីក្រុងភ្នំពេញអតិថិជនអាចកុម៉្មង់ទិញទូរស័ព្ទ Galaxy S7 edge ពណ៌ផ្កាឈូកមាស តាមហាងលក់ផលិតផល អេឡិចត្រូនិចមួយចំនួនដែលមានដូចជា៖ ហាង KLD ផ្សារធំថ្មី ហាង KLD ផ្លូវមុនីវង្ស ទល់មុខអគារភ្នំពេញថៅវើ ហាង KLD ផ្លូវមុនីវង្សក្បែរស្តុបបូកគោ ហាងអប្សារាផ្សារដេប៉ូ និងហាង Nika សាខាបូកគោ។ ចំណែកឯអតិថិជននៅខេត្តបាត់ដំបងអាចធ្វើការកុម៉្មងទិញនៅហាងNika ខេត្តបាត់ដំបងផងដែរ។ អតិថិជនដែល ធ្វើការកុម៉្មងទិញអាចមកទទួលយកទូរស័ព្ទបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦។
ទូរស័ព្ទពណ៌ផ្កាឈូកមាសនេះ មានពណ៌ស្រស់ស្អាតបែបធម្មជាតិ ហើយធ្វើឲ្យមានអារម្មណ៍ថាងាយ ស្រួលប្រើប្រាស់។ ផ្ទៃរបស់ទូរស័ព្ទទាំងមូលភ្លឺរលោងចិញ្ចែងចិញ្ចាចប្រៀបទៅនឹងកញ្ចក់ដែលព័ទ្ធជុំវិញ។
ទូរស័ព្ទ Galaxy S7 edge ពណ៌ផ្កាឈូកមាសនេះ ក៏ដូចជាទូរស័ទ្ទ Galaxy S7 និង S7 edge ដែលសុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវ shortcut ដែលលោកអ្នកអាចប្រើអ៊ីម៉ែល ថត selfie ថតpanorama និងប្រើកម្មវិធីផ្សេងៗបានយ៉ាសាមញ្ញភ្លាមៗ។
SamsungGalaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះទៅទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើ ស៊ីមតែមួយ៕